fbpx

SAFE FERTILITY CENTER

Opening Hours : Open Daily : 7.30 am to 7.00 pm
  Contact : +662 252 3833

ប្រសូតបានកូនប្រុសដោយជោគជ័យជាមួយវិធីសាស្ត្រការធ្វើ IUI

ប្រសូតបានកូនប្រុសដោយជោគជ័យជាមួយវិធីសាស្ត្រការធ្វើ IUI

គូស្វាមីភរិយាជនជាតិមីយ៉ានម៉ាមួយគូ បានរៀបអាពាហ៍ពិពាហ៍អស់រយះពេល៧ឆ្នាំ។ពួកគាត់មានបំណងចង់បានកូនណាស់ បានព្យាយាមយកកូនតាមវិធីសាស្ត្រធម្មជាតិ ចំណាយពេល៥ឆ្នាំមកហើយ។

ភរិយារបស់គាត់មានអាយុ៣៤ឆ្នាំ​​​ តួលេខនេះក៏បានបង្ហាញ លទ្ធភាពនៃការលំបាកមានកូនផងដែរ។

ដោយសារតែចង់បំពេញគ្រួសារអោយបានពេញលេញមួយ ពួកគាត់មិនដែលគិតចង់បោះបង់ក្តីស្រម៉ៃមួយនេះទេ ពួកគាត់នៅតែព្យាយាមអនុវត្តតាមក្បួនពេទ្យណែនាំដោយមានការប្រើប្រាស់ថ្នាំនិងការកំណត់ពេលរួមដំណេកជាមួយគ្នារយះពេល៣ខែ​ ប៉ុន្តែនៅតែមិនទទួលបានលទ្ធផលសោះ។

 

កាលពី ខែមីនា ២០១៧ គូស្វាមីភរិយារូបនេះក៏បានសំរេចចិត្តអញ្ជើញមកទទួលការពិគ្រោះប្រឹក្សាយោបល់និងការព្យាបាលការលំបាកមានកូនជាមួយលោកវេជ្ជបណ្ឌិត Dr.Kittawee ដែលជាអ្នកជំនាញផ្នែកបង្កកំណើតនៅ មជ្ឈមណ្ឌលបង្កកំណើត SAFE Fertility Center យើងខ្ញុំ។បន្ទាប់ពី ពិគ្រោះយោបល់និងពិនិត្យតាមដានអាការះហើយគ្រូពេទ្យបានរកឃើញថាគាត់មានបញ្ហារាំងស្ទុះដៃស្បូនដែលនេះជាមូលហេតុបណ្តាលអោយមេជីវិតឈ្មោលមិនអាចហែលឆ្លងទៅជួបពងញីធ្វើការបង្កកំណើតនិងទទួលឱកាសមានផ្ទៃពោះបាន។

 

Dr.Kittawee បានបញ្ជាក់ទៀតថា ថ្វីត្បិតតែគាត់មានអាយុច្រើនបន្តិចមែន តែរាងកាយរបស់គាត់នៅអាចផលិតពងញីបានដោយធម្មជាតិ ដូច្នេះហើយ គ្រូពេទ្យក៏បានណែនាំអោយពួកគាត់ធ្វើការបង្កកំណើតដោយវិធីសាស្ត្រព្យាបាល​ IUI ឬហៅថាការបាញ់មេជីវិតឈ្មោលចូលទៅក្នុងស្បូនដើម្បីបង្កកំណើត។

 

ដោយវិធីសាស្ត្រការធ្វើ IUI នេះគឺទទួលបានឱកាសពី 10 ទៅ 15% ប៉ុណ្ណោះនៃការមានផ្ទៃពោះ ហើយ បើកាលណាអាយុកាន់តែច្រើនទៀតនោះឱកាសទទួលបានជោគជ័យគឺរិតតែទាបផងដែរ។

 

តែទីបំផុតគូស្វាមីភរិយាមួយគូនេះនៅតែអាចទទួលបានលទ្ធផលដែលមិនអាចកាត់ថ្លែបាន​ ដោយពេលនេះពួកគាត់ក្លាយជាឪពុកម្តាយគេហើយ​ ដែលភរិយារបស់គាត់ប្រសូតបានកូនប្រុសទំងន់2,5ផោន​​ កាលពី ខែវិច្ឆិកា ២០១៧កន្លងទៅថ្មីៗនេះ។


ពិគ្រោះពិភាក្សាជាមួយពេទ្យជំនួញខាងផ្នែកបង្កកំណើត

(*)សូមជួយបំពេញ

ព័ត៌មាន​ផ្ទាល់ខ្លួន