SAFE FERTILITY CENTER

Opening Hours : Open Daily : 7.30 am to 7.00 pm
  Contact : +662 252 3833

Getting Started IVF Step-by-Step at Safe Fertility Center

ដំណាក់កាលព្យាបាលនៃការបង្កកំណើតក្នុងកែវ

ដំណាក់កាលព្យាបាលនៃការបង្កកំណើតក្នុងកែវ

១. ការភ្ញោចមេជីវិតញី

គ្រូពេទ្យនឹងធ្វើតេស្តឈាមដើម្បីពិនិត្យមើលអរម៉ូន និងឆ្លុះអេកូមើលមុនធ្វើការភ្ញោច នាថ្ងៃទី ២-៣ នៃវដ្ដរដូវរបស់អ្នក។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំឲ្យចាក់ផ្នែកលើក្បាលពោះជារៀងរាល់ថ្ងៃដើម្បីភ្ញោចមេជីវិតញីរបស់លោកអ្នក ដែលនឹងប្រើរយៈពេល ១0-១២ថ្ងៃ។ ហើយអ្នកក៏អាចទទួលថ្នាំភ្ញោចនេះយកត្រឡប់ទៅចាក់នៅផ្ទះ(ប្រទេស)របស់លោកអ្នកបានផងដែរ ។

២. ធ្វើការតាមដានអាការះ

អ្នកត្រូវទទួលបានការធ្វើតេស្តឈាមនិងឆ្លុះអេកូ ដើម្បីពិនិត្យមើលលទ្ធផលសំរាប់ការចាក់ថ្នាំភ្ញោចមេជីវិតញី។ ដើម្បីធ្វើការវាយតម្លៃរាងកាយលោកអ្នក គ្រូពេទ្យអាចនឹងមានការប្ដូរថ្នាំ  ឤេយសមស្របទៅនឹងអាការះរបស់អ្នក​​​​​​​​​       ដើម្បីឤេយការព្យាបាលមួយនេះកាន់តែមានប្រសិទ្ធិភាព។

អ្នកក៏អាចធ្វើការពិនិត្យ និងជួបគ្រូពេទ្យដើម្បីសង្កេតមើលអាការះនៅឯប្រទេសរបស់លោកអ្នកហើយគ្រាន់តែបញ្ជូនលទ្ធផលនៃការពិនិត្យនោះមកកាន់គ្លីនិកយើងខ្ញុំ។

៣. មេជីវិតញីដែលទុំល្អ

បន្ទាប់ពីលោកអ្នកចាក់ថ្នាំគ្រប់តាមការកំណត់ហើយ អ្នកត្រូវមកជួបគ្រូពេទ្យនៅ SAFE Fertility Center ដែលអាចប្រើពេលវេលាស្នាក់នៅក្នុងប្រទេសថៃយ៉ាងតិច ៤-៥ ថ្ងៃ។ ប្រសិនបើគ្រូពេទ្យវាយតម្លៃទំហំស៊ុតរបស់អ្នកដែលអាចបង្កកំណើតបានហើយ អ្នកត្រូវទទួលបានការចាក់ថ្នាំអរម៉ូនដើម្បីភ្ញោចឤេយមេជីវិតញីចាកចេញពីអូវែ ពី៣៥-៣៧ ម៉ោងមុន​នឹងធ្វើការទាញយកមេជីវិតញី។

៤.ការទាញយកមេជីវិតញី

ដំណាក់កាល​ការព្យាបាលដោយការទាញយកមេជីវិតញីនឹងត្រូវបានធ្វើក្នុងបន្ទប់វះកាត់។ ដោយអ្នកនឹងត្រូវប្រើប្រាស់ថ្នាំ​សណ្តំ ដើម្បី​ឱ្យ​មាន​អារម្មណ៍​ធូរស្បើយ​នៅ​ពេល​ទាញ​យក​មេជី​វិត​ញី​​។

បន្ទាប់ពីអ្នកបានគេងលក់ហើយ គ្រូពេទ្យនឹងធ្វើការទាញយកមេជីវិតញី ដោយ​មាន​ជំនួយ​ពី​ការ​ឆ្លុះ​អេកូ គឺជា​ដំណើរការ​ដោយ​ប្រើ​ម្ជុល​វែង ប៉ុន្តែ​តូច តាម​រយៈ​ទ្វារមាស ដោយប្រើវេលាប្រហែល ១៥-៣០ នាទី ។ ដូច្នេះការប្រើវេលានៃការទាញយកមេជីវិតញី និងការសម្រាកអាចប្រើវេលាប្រហែល ៣ ម៉ោង។

៥. ការប្រមូលមេជីវិតឈ្មោល

នាថ្ងៃភរិយាធ្វើការទាញយកមេជីវិតញី រីឯស្វាមីក៏ត្រូវបានប្រមូលគំរូទឹកកាម (Sperm) ដើម្បីធ្វើការបញ្ជូនឤេយខាងមន្ទីរពិសោធន៍យើង។ករណីប្រសិនបើលោកអ្នកមិនទំនេរលោកអ្នកក៏អាចប្រើមេជីវិតឈ្មោលដោយការបង្កកផងដែរ។

៦. ការបង្កកំណើត

គ្រូពេទ្យជំនាញផ្នែកកោសិកាកូននឹងធ្វើការជ្រើសរើសមេជីវិតឈ្មោលដ៏ល្អបំផុត រឹងមាំបំផុតទៅដាក់បង្កកំណើតជាមួយមេជីវិតញីក្នុងមន្ទីរពិសោធន៍ការបង្កកំណើតក្នុងកែវ។

៧. ការបញ្ជូនព័ត៌មានអំពីកោសិកាកូន (Embryo)

គ្រូពេទ្យ​ជំនាញផ្នែកកោសិកាកូនធ្វើការ​វាយតម្លៃ​គុណភាព និង​ការ​ធំធាត់​របស់​កោសិកា​កូន​ជា​រៀងរាល់ថ្ងៃ​។ ព័ត៌មាន​ទាំងនេះ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​គ្រូពេទ្យ​ផ្សេង​ៗ ដើម្បី​កំណត់​ពី​ថ្ងៃ​សម​ស្រប​ដើម្បី​ដាក់​បញ្ចូល​កោសិកា​កូន​ចូល​ទៅ​ក្នុង​ស្បូន​ម្តាយ ដែល​តាម​ធម្មតា​មាន​រយៈពេល​ពី​៣​ទៅ​៥​ថ្ងៃ​បន្ទាប់​ពី​ការ​ភ្ញោ​ច​កោសិកា​កូន​។ លោកអ្នកនឹងទទួលបានព័ត៌មាន (កោសិកាកូន) ពីជំនួយការផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុងថ្ងៃបន្ទាប់ ដើម្បី​ជូនដំណឹង​អំពី​គុណភាព​កោសិកា​កូន និង​ដើម្បី​ឆ្លើយ​សំណួរ​របស់​អ្នក​។

៨. ការបញ្ចូលកោសិកាកូន

ដំណើរការ​ដ៏​សាមញ្ញ​មួយ​នេះ​ជា​ធម្មតា​មិន​ត្រូវការ​ប្រើប្រាស់​ថ្នាំ​សណ្តំ​ឡើយ​។ ការ​បញ្ចូល​កោសិកា​កូន​ទៅ​ក្នុង​ស្បូន គឺជា​ដំណើរការ​ដ៏​ពិសេស​មួយ​។ វេជ្ជបណ្ឌិ​ជំនាញផ្នែក​កោសិកា​កូន​នឹង​ពិភាក្សា​អំពី​ចំនួន​កោសិកា​កូន​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ស្បូន ដើម្បី​ទទួល​បាន​លទ្ធភាព​ជោគជ័យ​ខ្ពស់​បំផុត និង​កាត់​បន្ថយ​ឱ្យ​បានជា​អប្បបរមា​នៃ​ការ​កកើត​ពហុ​គភ៌​។

លោកអ្នកត្រូវ​បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​អំពី​កោសិកា​កូន និង​កំណត់​អំពី​ចំនួន​កោសិកា​កូន​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ស្បូន​។លោកអ្នក ​ក៏​ទទួល​បាន​រូបភាព​នៃ​ការ​ដាក់​បញ្ចូល​កោសិកា​កូន​ទៅ​ក្នុង​ស្បូន សម្រាប់​ទុកជា​ឯកសារ​ព្យាបាល​ជំងឺ​ផង​ដែរ​។ នៅ​ពេល​ដែល​ លោកអ្នក​បាន​សម្រេចចិត្ត​អំពី​ចំនួន​កោសិកា​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ស្បូន លោកអ្នក​នឹង​អាច​មើលឃើញ​កោសិកា​កូន​ដែល​ត្រូវ​បាន​បញ្ចូល​តាម​បំពង់​តាម​រយៈ​មីក្រូ​ទស្សន៍​។

ការបញ្ចូលកោសិកាកូន(ស្រស់)គ្រូពេទ្យនឹងឤេយថ្នាំសំរាប់ត្រៀមដល់ស្បូនដើម្បីធ្វើការបញ្ចូលកោសិកាកូនទៅក្នុងស្បូនរបស់លោកអ្នក    ប្រហែល ២ ទៅ ៥ ថ្ងៃបន្ទាប់ពីដំណើរការបូមយកមេជីវិតញី។ អ្នកគួរធ្វើការសម្រាកយ៉ាងតិច ២ ថ្ងៃមុននឹងត្រឡប់ទៅកាន់ប្រទេសវិញ។

ការបញ្ចូលកោសិកាកូន(បង្កក) ជាជំនួយការបង្កើនឱកាសសំរាប់ការមានផ្ទៃពោះគ្រូពេទ្យនឹងណែនាំឲលោកអ្នកធ្វើការបង្កកកោសិកាកូនទុក។

ដើម្បីឤេយស្បូនបានសម្រាកប្រហែល ២-៣ ខែ បន្ទាប់ពីការភ្ញោចមេជីវិតញីគ្រូពេទ្យនឹងឤេយថ្នាំត្រៀមដល់ស្បូន និងដើម្បីធ្វើផែនការបញ្ចូលកោសិកាកូន(បង្កក)។ អ្នកអាចត្រៀមស្បូនដោយប្រើថ្នាំ និងប្រតិបត្តិតាមផែនការព្យាបាលរបស់គ្រូពេទ្យមុនពេលមក SAFE Fertility Center អ្នកត្រូវបានតំរូវឤេយមានការស្នាក់នៅប្រទេសថៃយ៉ាងតិច ៤ ថ្ងៃ ករណីប្រសិនបើស្វាមីរបស់លោកអ្នកជាប់រវល់មិនអាច នៅបាន​អ្នកក៏អាចធ្វើការបញ្ចូលកោសិកាកូនតែម្នាក់ឯងបានដែរ។ ហើយអ្នកគួរតែធ្វើការសម្រាកយ៉ាងតិច ២ថ្ងៃ មុនធ្វើដំណើរត្រឡប់ទៅប្រទេសរបស់អ្នកវិញ។

៩. ការរក្សាមេជីវិតក្នុងទូបង្កក

អ្នកអាចបង្កកកោសិកាកូនដែលនៅសល់ទុកបាន ដើម្បីធ្វើការបញ្ចូលកោសិកាកូនសំរាប់ការមាន ផ្ទៃពោះនាពេលអនាគត ។

១០.ការពិនិត្យមានផ្ទៃពោះ

      គ្រូពេទ្យនឹង​កំណត់​ពេលវេលា​ពិនិត្យ​ផ្ទៃពោះ​របស់លោកអ្នក​​រយៈពេលប្រហែលជា ១០ ថ្ងៃក្រោយ​​បន្ទាប់​ពី​ការ​បញ្ចូល​កោសិកា​កូន​ទៅ​ក្នុង​ស្បូន​ ហើយអ្នកអាចធ្វើការតេស្តឈាមដើម្បីពិនិត្យមើលការមានផ្ទៃពោះនៅប្រទេសរបស់អ្នកផងដែរ។

ដើម្បី​បញ្ជាក់​ពី​លទ្ធផល​វិជ្ជមាន​នៃ​ការ​មាន​ផ្ទៃពោះ​ឱ្យ​បាន​កាន់តែ​ច្បាស់ យើង​នឹង​កំណត់​ពេលវេលា​ឆ្លុះ​អេកូ​នៅ​រយៈពេល​ពី​រស​ប្តា​ហ៍​ក្រោយ​បន្ទាប់​ពី​ការ​ពិនិត្យ​ផ្ទៃពោះ​។ ការពិនិត្យ​អេកូ​នេះ យើង​នឹង​ពិនិត្យ​មើល​ការ​កាច់​សម្បុក​កោសិកា​កូន និង​ចលនា​បេះដូង​របស់​កោសិកា​កូន​។

  • ប្រសិនបើលទ្ធផលវិជ្ជមាន គ្រូពេទ្យផ្តល់ពាក្យណែនាំសំរាប់ការប្រើប្រាស់ថ្នាំ និងការប្រតិបត្តិខ្លួន។ អ្នកអាច ឆ្លងទន្លេតាមធម្មតាដូចការមានផ្ទៃពោះតាមធម្មជាតិបាន ។
  • ប្រសិនបើលទ្ធផលគឺអវិជ្ជមាន អ្នកនឹងទទួលបានការពិនិត្យស្វែងរកមូលហេតុ និងផែនការនៃការព្យាបាល ដើម្បីបន្ថែមឱកាសនៃការមានផ្ទៃពោះតទៀត។

 

សម្គាល់

គូស្វាមីភរិយានឹងទទួលបានការធ្វើតេស្តឈាមដើម្បីស្វែងរកការឆ្លងមេរោគផ្សេងៗតាមច្បាប់ស្តង់ដាររបស់មន្ទីរពិសោធន៍ផ្នែកកោសិកាកូនដែលបានកំណត់។


ពិគ្រោះពិភាក្សាជាមួយពេទ្យជំនួញខាងផ្នែកបង្កកំណើត

(*)សូមជួយបំពេញ

ព័ត៌មាន​ផ្ទាល់ខ្លួន