SAFE FERTILITY CENTER

Opening Hours : Open Daily : 7.30 am to 7.00 pm
  Contact : +662 252 3833

All Posts Tagged: Intrauterine Insemination

IUI, การผสมเทียมโดยการฉีดอสุจิเข้าสู่โพรงมดลูกโดยตรง

ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន (IUI)

ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន (IUI)

ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងស្បូន គឺជាដំណើរការវេជ្ជសាស្ត្រប្រើសម្រាប់ព្យាបាលការលំបាកមានកូន។ ដំណើរការនេះ មានច្រើនដំណាក់កាលមានដូចជា ការលាងសម្អាត ការផ្តុំប្រមូល និងការបាញ់បញ្ចូលមេជីវិតឈ្មោលដោយផ្ទាល់ទៅក្នុងស្បូន។ ជាទូទៅ វិធីសាស្ត្រនេះត្រូវប្រើសម្រាប់ព្យាបាលការលំបាកមានកូនដែលបណ្តាលមកពីភាពមិនប្រក្រតីនៃទឹករំអិលមាត់ស្បូន បរិមាណតិចនៃមេជីវិតឈ្មោល ភាពស្អិតនៃផ្ទៃក្នុងស្បូន ការសម្លាប់មេជីវិតឈ្មោលដោយអង់ទីករស្ត្រី ព្រមទាំងការលំបាកមានកូនដែលមិនមានមូលហេតុច្បាស់លាស់។ ក្នុងពេលរួមភេទ មេជីវិតឈ្មោលតែមួយភាគប៉ុណ្ណោះ ដែលអាចឆ្លងកាត់ភាពខាប់នៃកស្បូនរបស់ស្ត្រីចូលទៅក្នុងស្បូនបាន។ ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងស្បូន បង្កើនចំនួនមេជីវិតឈ្មោលនៅក្នុងដៃស្បូនដែលជាកន្លែងបង្កកំណើត។

Read More