SAFE FERTILITY CENTER

Opening Hours : Open Daily : 7.30 am to 7.00 pm
  Contact : +662 252 3833

ប្រវត្តិមន្ទីរសម្រាកព្យាបាល Safe Fertility Center

ប្រវត្តិមន្ទីរសម្រាកព្យាបាល Safe Fertility Center

មន្ទីរសម្រាកព្យាបាល Safe Fertility Center បង្កកើតឡើងដោយ វេជ្ជបណ្ឌិត វិវឌ្ឍ ក្វាងខ្នានុរ៉ាក់ គឺជាវេជ្ជបណ្ឌិតដែលមានឯកទេសខាងផ្នែកការបង្កកំណើត លោកត្រូវបានទទួលស្គាល់និងគោរពនៅក្នុងផ្នែកបច្ចេកវិទ្យាជំនួយការបង្កកំណើតនិងជាគ្រូពេទ្យជំនាញផ្នែកព្យាបាលអ្នកលំបាកមានកូន ដែលជួយព្យាបាលទៅដល់អ្នកជួបបញ្ហាការលំបាកមានកូន ឲ្យសម្រេចក្នុងការមានផ្ទៃពោះដោយភាពជោគជ័យ។

ដោយបានបង្កើតមន្ទីរសម្រាកព្យាបាលបង្កកំណើតកូនក្នុងកែវចាប់តាំងពី (គ.ស២០០០)ជាលើកដំបូងបង្អស់នៅក្នុងមន្ទីរពេទ្យមួយស្ថិតនៅទីក្រុងបាងកក។ ក្រោយមកលោកបានរួមគ្នាបង្កើតជាក្រុមហ៊ុននិងមន្ទីរសម្រាកព្យាបាល Safe Fertility Center ដោយមានការប្តេជ្ញាចិត្ត ជួយទៅដល់គូស្វាមីភរិយា ឬក្រុមគ្រួសារ ដែលក្រៀមក្រំចិត្តអស់សង្ឃឹមក្នុងជីវិតតិតគ្មានកូន ឲ្យមានឱកាសមានកូន ដើម្បីបំពេញពាក្យថាគ្រូសារ ដ៏ពេញលេញមួយ។

ហើយបានផ្លាស់ប្ដូរមន្ទីរសំរាកព្យាបាល ដែលមានទីតាំង ស្ថិតនៅអាគារអាំម្រិន្ទ ផ្លាសា នៅឆ្នាំ (គ.ស.២០០៩)។ រហូតដល់សព្វថ្ងៃនេះ ក្រុមហ៊ុនយើងបានពង្រីកខ្លួនជាមន្ទីរសំរាកព្យាបាល បន្តបន្ទាប់មក។ ដំបូងមានបុគ្គលិកត្រឹម ១០ នាក់បុ៉ណ្ណោះ តែបច្ចុប្បន្ន នេះមានបុគ្គលិកកើនឡើងជាង ១០០ នាក់ នឹងបានផ្តល់ជូនសេវាកម្ម ការព្យាបាលឲ្យគូស្វាមីភរិយាមានកូនបានជោគជ័យជាង ៥,០០០ គូរួចមកហើយ។ ក្រុមហ៊ុននិងមន្ទីរសំរាកព្យាបាល យើងបានអភិវឌ្ឍប្រព័ន្ធស្ដង់ដារផ្នែកបច្ចេកវិទ្យាទំនើបៗឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់នៅក្នុងបង្កកំណើត។ព្រមទាំងបានផ្ដោតទៅលើផ្នែកតំណពូជ ការធ្វើរោគវិនិច្ឆ័យហ្សែន (PGD), និងការពិនិត្យផ្នែកបង្កកំណើតផ្សេងៗទៀត។

យើងបានបេជ្ញាចិត្តជួយគូស្វាមីភិរិយាដែលមានបញ្ហាជួបការលំបាកមានកូន អោយសំរេចបាននូវការមានផ្ទៃពោះដោយជោគជ័យ។ អតិថិជនយើង នឹងទទួលបានការព្យាបាលពីក្រុមវេជ្ជបណ្ឌិតដែលយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ជាមួយនឹងគិលានុប្បដ្ធាយកាដែលទទួលបានការបណ្តុះបណ្តាល និងគ្រូពេទ្យជំនាញៗផ្នែកអំប្រីយ៉ុង,អ្នកប្រឹក្សាខាងហ្សែន,អ្នកផ្តល់ប្រឹក្សាទាក់ទិនបញ្ហាជីវិត,និងអ្នកបកប្រែជំនួយការផ្ទាល់។ បុគ្គលិកយើងទាំងអស់នេះ ទទួលបានការបណ្តុះបណ្តាលពិសេសក្នុងការព្យាបាលនិងគាំទ្រអ្នកជំងឺដែលជួបការលំបាកមានកូន។ក្រុមការងាររបស់យើងនឹងធ្វើការយ៉ាងជិតស្និតជាមួយអតិថិជនដើម្បីបង្កើតផែនការពិគ្រោះយោបល់ ប្រឹក្សាអំពីបច្ចេកវិទ្យាជំនួយការបង្កកំនើតបែបទំនើបបំផុត។

បច្ចុប្បន្ននេះមន្ទីរសំរាកព្យាបាលការលំបាកមានកូន Safe Fertility Center យើងមានទាំងអស់៤សាខាគឺ សាខាអាំម្រិន្ទផ្លាហ្សា បាងកក, សាខារាមអ៊ិនថ្រា បាងកក, សាខាភូកេត IVFភូកេត និងសាខាខេត្តខនកែនជាសាខាថ្មី។ យើងមានគោលបំណងនឹងបើកសាខាឲ្យបានទូទាំងប្រទេសដើម្បីផ្តល់ជូនសេវាកម្មការព្យាបាលជូនប្រជាជនទូទៅឲ្យបានគ្រប់គ្រាន់និងអោយកាន់តែមានភាពងាយស្រួលជូនដល់លោកអ្នកបន្ថែមទៀត។

ព្រោះយើងមិនមែនជាមន្ទីរព្យាបាលផ្តល់ជូនសេវាកម្មការព្យាបាល សំរាប់តែអ្នកជួបបញ្ហាលំបាកមានកូនទេ យើងមានសេវាកម្មផ្នែកតំណពូជ ការធ្វើរោគវិនិច្ឆ័យហ្សែន (PGD),និងការផ្នែកបង្កកំណើតនានាដូចជា ការបង្កកកោសិកាបន្ដពូជ ជាដើម។ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព &សុវត្ថិភាព ដែលអាចអោយលោកអ្នក ជឿទុកចិត្តបាន។

 

ចក្ខុវិស័យ

ចក្ខុវិស័យចំបង របស់ Safe Fertility Center គឺដើម្បីក្លាយជាជាគ្រឹះស្ថានផ្នែកផ្នែកវេជ្ជសាស្ត្របង្កកំណើត ឈានមុខគេប្រចាំក្នុង ASIA និងចូលរួមក្នុងការស្រាវជ្រាវ ដើម្បីលើកកំពស់ការយល់ដឹងនិងព្យាបាលការលំបាកមានកូន។

បេសកកម្ម

បេសកកម្មអាទិភាពរបស់មន្ទីរសំរាកព្យាបាល Safe Fertility Center គឺផ្តល់ជូនការព្យាបាលជួបបញ្ហាការលំបាកមានកូនប្រកបដោយក្រមសីលធម៌ គុណភាព ដោយប្រើបច្ចេកទេសទំនើបបំផុត និងទទួលបានជោគជ័យ ។ សំខាន់ គឺមានការយកចិត្តទុកដាក់នៃសុវត្ថិភាពអ្នកជំងឺឲ្យល្អប្រសើរបំផុត។

និងគុណតម្លៃ

R Respect People ឲ្យតម្លៃនិងគោរពសិទ្ធិនៃការភាពជាមនុស្សស្មើគ្នា

I Integrity សុច្ចរិត មានគុណធម៌

S Social Responsibility ទំនួលខុសត្រូវនៅក្នុងសង្គម

E In Search of Excellence អភិវឌ្ឍន៍ ស្វែងរកស្រាវជ្រាវ ដើម្បីឆ្ពោះទៅកាន់ឧត្តមភាព ខ្ពស់។