SAFE FERTILITY CENTER

Opening Hours : Open Daily : 7.30 am to 7.00 pm
  Contact : +662 252 3833

ក្លាយជាឪពុកម្តាយតាមរយៈ ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងមេជីវិតញីដើម្បីបង្កកំណើត  (ICSI)

ក្លាយជាឪពុកម្តាយតាមរយៈ ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងមេជីវិតញីដើម្បីបង្កកំណើត  (ICSI)

ដំណើរជីវិតរបស់ទារកភ្លោះ Irham and Irsyad

                            កាលពីឆ្នាំ ២០០៥  វាគឺ ជាបទពិសោធន៍លើកដំបូងបង្អស់ដែលខ្ញុំបានមកទទួលយកការព្យាបាលការលំបាកមានកូនដោយវិធីសាស្ត្រការធ្វើ​ IVF (ការបង្កកំណើតកូនក្នុងកែវ) នៅមន្ទីរពេទ្យឯកជនមួយដ៏ល្បី ក្នុងទីក្រុងបាងកក​

ជាពិសេសខ្ញុំបានជ្រើសរើសរក្សាការព្យាបាលជាមួយនឹងគ្រូពេទ្យដ៏ល្បីល្បាញនិងជំនាញផ្នែកបង្កកំណើតប៉ុន្តែលទ្ធផលនៅតែបរាជ័យ។ នាពេលនោះខ្ញុំពិតមានអារម្មណ៍តប់ប្រមល់ និងពិបាកចិត្តជាខ្លាំង ។

ខ្ញុំ មានអារម្មណ៍ថាស្ទើរតែចង់បោះបង់ចោលទៅហើយ។

បន្ទាប់មកខ្ញុំបានមកទទួលយកការរក្សាការព្យាបាលលំបាកមានកូននិងធ្វើវដ្ត IVF ជាលើកដំបូងនៅមជ្ឈមណ្ឌលបង្កកំណើត SAFE Fertility Center​​​ នៅពេលដែលខ្ញុំមានអាយុ៣៩ឆ្នាំ។

កាលនោះគឺនៅខែមករាឆ្នាំ ២០១៦​មានមិត្ត របស់ខ្ញុំម្នាក់បានណែនាំខ្ញុំអោយស្គាល់គ្នាជាមួយនឹង កញ្ញា Keii

នាងគឺជាបុគ្គលិកម្នាក់ដែលធ្វើការនៅមជ្ឈមណ្ឌលបង្កកំណើត SAFE Fertility Center ។ ខ្ញុំចាំថាពួកយើងបានណាត់ជួបនិយាយគ្នាលើកដំបូង ក្នុងហាងកាហ្វេមួយនៅផ្សារទំនើបCentral World ។

ហើយនាងបានពន្យល់ខ្ញុំអំពីដំណើរការព្យាបាលពីមួយដំណាក់កាលទៅមួយដំណាក់កាលយ៉ាងលំអិត ។ បន្ទាប់មកនាងបានណែនាំខ្ញុំអោយធ្វើការណាត់ ជួបពិគ្រោះយោបល់ជាមួយនឹងលោកវេជ្ជបណ្ឌិត Dr. Nattarut

ពីព្រោះខ្ញុំបានប្រាប់នាងថាខ្ញុំចង់ពិនិត្យព្យាបាលជាមួយនឹង វេជ្ជបណ្ឌិតដែលមានជំនាញនិងបទពិសោធន៍ខ្ពស់មានការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ផ្តល់ការប្រឹក្សានិងពន្យល់បានក្បោះក្បាយ។

ជាពិសេសគឺមានពេលវេលាគ្រប់គ្រាន់សំរាប់អ្នកជម្ងឺ។

ហើយចាប់តាំងពីពេលនោះមកខ្ញុំក៏បានក្លាយជាមិត្តល្អជាមួយនឹងកញ្ញាKeii ​

ខ្ញុំមិនដែលគិតឡើយថាពួកយើងអាចជិតស្និតជាមួយគ្នាបានយ៉ាងដូចនេះ។

ធ្វើអោយខ្ញុំគិតថាខ្ញុំមិនមែនដើរលើផ្លូវនេះតែម្នាក់ឯងនោះទេ ។

បែបនេះ​ រឹតតែធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្តៅ បាត់ភាពតានតឹងនិងរីករាយក្នុងអំឡុងពេលរក្សាការព្យាបាល។

ទាំងលោកបណ្ឌិត Dr. Nattarut និង កញ្ញា Keii បានធ្វើណែនាំនិងមានការយកចិត្តទុកដាក់ចំពោះខ្ញុំយ៉ាងល្អ។

ខ្ញុំបានចាប់ផ្តើមធ្វើការព្យាបាលនៅ SAFE កាលពី​ ខែមករា​ ​ឆ្នាំ២០១៦  ហើយខ្ញុំបានធ្វើការបូមយកមេជីវិតញី (ស៊ុត) ចំនួនពីរលើកនៅទីនោះ។

ការបូមយកមេជីវិតញីលើកទី១ (ICSI) ខ្ញុំទទួលបាននូវកោសិកាកូនចំនួនតិចតួចបំផុត ដោយហេតុដូច្នេះហើយ វេជ្ជបណ្ឌិតស្នើឱ្យខ្ញុំអោយឆាប់ធ្វើការបង្កកកោសិកាកូនទុក នៅអាយុកាលថ្ងៃទី ២។ (ឥឡូវខ្ញុំនៅតែរក្សាកោសិកាកូនទុកនៅដ៏ដែល)

ហើយដោយសារតែខ្ញុំនៅតែមានបំណងចង់ទទួលបានកោសិកាកូននៅដំណាក់កាលប្លាតូសីតដែលមានអាយុកាល៥/៦ថ្ងៃនោះ​  ខ្ញុំនិងស្វាមីខ្ញុំបានសម្រេចចិត្តធ្វើការបូមយកមេជីវិត ម្តងទៀត។

ហើយពួកយើងបានធ្វើការបន់សូមអោយព្រះប្រទានពរ។ទីបំផុតពួក យើងទទួលបានកោសិកាកូនដែលមានចំនួនច្រើនជាងមុនហើយកោសិកាកូនទាំងនោះអាចវិវត្តន៏ខ្លួនទៅដល់ដំណាក់កាលប្លាតូសីតចំនួន៣ ផងដែរ។

ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ជាមួយនឹងលទ្ធផលមួយនេះ។

ជារូមខ្ញុំមាន កោសិកាកូនដែលបានបង្កកនឹងរក្សាទុក ចំនួន៣(ស្ថិតក្នុងដំណាក់កាលថ្ងៃទី២) និងចំនួន៣ទៀត(ស្ថិតក្នុងដំណាក់កាលប្លាតូសីស (ថ្ងៃទី ៥/៦)។

បន្ទាប់មកពួកយើងត្រូវត្រៀមខ្លួនព្យាបាលតាមដំណាក់កាលបន្តទៀតគឺជាដំណាក់កាលធ្វើការផ្ទេរកោសិកាកូនចូលត្រឡប់ទៅក្នុងស្បូនវិញ (Frozen Embryo Transfer) ។

ខ្ញុំបានធ្វើការផ្ទេរកោសិកាកូន FETចំនួន ២លើក។

លើកទី ១ ដោយសារ ខ្ញុំជាមនុស្សស្រីដែលមានរាងតូចល្អិត ។ គ្រូពេទ្យបានណែនាំឱ្យផ្ទេរកោសិកាចំនួនតែមួយប៉ុណ្ណោះ។

បន្ទាប់ពីធ្វើការផ្ទេរកោសិកាកូនចូលត្រឡប់ទៅក្នុងស្បូនវិញ បានរយៈពេល ៧ថ្ងៃ

ខ្ញុំបានមកធ្វើត្តេសពិនិត្យកំរិតអរម៉ន HCG ​ ហើយលទ្ធផលបានបង្ហាញថាខ្ញុំពិតជាមានផ្ទៃពោះ។ ពេលនោះពួកយើងសប្បាយចិត្តខ្លាំងណាស់។

ប៉ុន្តែជាអកុសល … ក្រោយមក​ ដោយសារការមានផ្ទៃពោះនេះបានប្រែក្លាយទៅជាការមានផ្ទៃពោះដែលលាយលំនឹងជាតិគីមីនោះ បានធ្វើអោយកម្រិត HCG ត្រូវបានធ្លាក់ចុះយឺតយ៉ាវដែលមានន័យថាកូនក្នុងផ្ទៃខ្ញុំមិនអាចលូតលាស់បន្តទៀតទេ។ខ្ញុំមានពិតអារម្មណ៍សោកសៅនិងឈឺចុកចាប់ជាខ្លាំង។

ប៉ុន្តែ កញ្ញា Keii  និងលោកបណ្ឌិត Nattharut  តែងតែធ្វើការលើកទឹកចិត្តខ្ញុំជានិច្ចហើយបានប្រាប់ខ្ញុំថាមិនឱ្យបោះបង់ចោលនោះទេ ហើយត្រូវធ្វើការព្យាយាមម្តងទៀត។

លើកទី២​ សំរាប់ការធ្វើផ្ទេរកោសិកាកូនFET​លើកនេះ, គ្រូពេទ្យសំរេចចិត្តផ្ទេរកោសិកាកូនចំនួន២ដាក់ចូលទៅក្នុងស្បូន ។ ហើយលើកនេះ កោសិកាកូនទាំង២នោះបានវិវត្តន៍ខ្លួន​ក្លាយទៅទារកដែលគួរអោយសែនស្រលាញ់បំផុតរបស់ខ្ញុំ នោះគឺជាទារកIrham និង Irsyad ។

ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍របស់ខ្ញុំបានទេ។ ក្តីសុបិនចង់បានបុត្ររបស់ខ្ញុំបានក្លាយជាការពិត។

យើងសូមអរគុណដល់ព្រះជាម្ចាស់ដែលប្រទានពរពួកយើងបានជួបជាក្រុមការងារ​​​ SAFE  ហើយទទួលបានកូនភ្លោះទាំងពីរជាទីស្រឡាញ់ …

 

ដោយសេចក្តីស្រលាញ់

ពី Intan & Boby

 


ពិគ្រោះពិភាក្សាជាមួយពេទ្យជំនួញខាងផ្នែកបង្កកំណើត

(*)សូមជួយបំពេញ

ព័ត៌មាន​ផ្ទាល់ខ្លួន