fbpx

SAFE FERTILITY CENTER

Opening Hours : Open Daily : 7.30 am to 7.00 pm
  Contact : +662 252 3833

ក្លាយជាកូនភ្លោះប្រុស-តាមរយៈការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងមេជីវិតញី ICSI និងការធ្វើរោគវិនិច្ជ័យលើកោសិកាកូនមុននិងនឹងដាក់ផ្ទេរចូលក្នុងស្បូនវិញ NGS

ការព្យាបាលភាពលំបាកមានកូនដោយការបង្កកំណើតកូនក្នុងកែវ-តាមរយៈវិធីសាស្ត្រ ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងមេជីវិតញី ICSI ​ និងការធ្វើរោគវិនិច្ជ័យលើកោសិកាកូនមុននិងនឹងដាក់ផ្ទេរចូលក្នុងស្បូនវិញ NGS

 

មានគូស្វាមីភរិយាមួយគូពួកគាត់ត្រូវជាអតិថិជននៅមជ្ឈមណ្ឌលបង្កកំណើត  SAFE យើងខ្ញុំ។

ដែលភរិយាគាត់មានអាយុ 38 ឆ្នាំហើយ​  ពួកគាត់បានព្យាយាមចង់មានកូនដោយមធ្យោបាយធម្មជាតិអស់រយៈពេល ជាង10 ឆ្នាំកន្លងមក​ ប៉ុន្តែពួកគាត់មិនទទួលបាននូវលទ្ធផលល្អសោះ។

ក្នុងនោះដែរ​ភរិយាធ្លាប់មានប្រវត្តិវះកាត់សាច់ដុះក្នុងស្បូនផងដែរ។ ទោះបីជាយ៉ាងក៏ដោយគាត់នៅតែមិនបោះបង់ការព្យាយាមចង់មានកូន​នេះឡើយ ពួកគាត់បានសាកល្បងគ្រប់វិធីសាស្ត្រតាំងតែពីធ្វើការរាប់ថ្ងៃដែលពងញីធ្លាក់ ធ្វើការរួមដំណេកដើម្បីអោយមានការឱកាសក្នុងការមានផ្ទៃពោះ។

លើសពីនេះ ពួកគាត់ក៏បានអញ្ជើញទៅទទួលការរក្សាព្យាបាលភាពលំបាកមានកូនដោយវិធីសាស្ត្រការបាញ់បញ្ជូលមេជីវិតឈ្មោលចូលក្នុងស្បូន​​ បានធ្វើមកជាច្រើនលើកច្រើនសារហើយនៅតែមិនទទួលបានលទ្ធផលដដែល។

ទើបជាចុងក្រោយនេះ ពួកគាត់សំរេចចិត្តមកព្យាបាលការលំបាកមានកូនតាមវិធីសាស្ត្រវិធីសាស្ត្រ ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងមេជីវិតញី ICSI និងការធ្វើរោគវិនិច្ជ័យលើកោសិកាកូនមុននិងនឹងដាក់ផ្ទេរចូលក្នុងស្បូនវិញ NGS​ នេះ វិញម្តង។ជាមួយលោកវេជ្ជបណ្ឌិត  Dr.Kittawee Rattanawattanasin​ (Dr.Mao) នៅមជ្ឈមណ្ឌលបង្កកំណើត  SAFE យើងខ្ញុំ ។

ពួកគាត់ក៏បានជ្រើសរើសធ្វើ Hysteroscopy រឺការដាក់កាមេរ៉ាចូលក្នុងស្បូនដើម្បីឆ្លុះមើលបញ្ហានិងធ្វើការសំអាតសំណាកក្នុងស្បូនផងដែរ។ដោយបន្ទាប់ពីធ្វើការស្កេន លោកគ្រូពេទ្យបានរកឃើញថាក្នុងស្បូនរបស់គាត់មិនមានភាពរាបស្មើឡើយ នេះបញ្ជាក់យ៉ាងច្បាស់ថាភរិយារបស់គាត់មាន សាច់ដុះនៅក្នុងស្បូន បន្ទាប់មកពួកគាត់បានធ្វើការរក្សានិងធ្វើការត្រៀមស្បូនមុនពេលផ្ទេរកោសិកាកូនដាក់ចូលទៅក្នុងស្បូនវិញ។

ក្រោយមក ទើប​លោកគ្រូពេទ្យធ្វើការកំណត់ថ្ងៃនិងណាត់ជួបពួកគាត់ដើម្បីធ្វើការផ្ទេរកោសិកាកូនដាក់ចូលទៅក្នុងស្បូនវិញ តាមរយះវដ្តធម្មជាតិ​(ពុំមានការប្រើប្រាស់ថ្នាំអរម៉ន)និងបានដាក់បញ្ជូនកោសិកាកូនចំនួន២ផងដែរ។

ទីបំផុតពួកគាត់ ក៏ទទួលបានលទ្ធផលយ៉ាងសមប្រកបដូចបំណងគឺគាត់បានក្លាយជាលោកឪពុកអ្នកម្តាយរបស់កូនភ្លោះប្រុសតូចៗដ៏គួរអោយសែនស្រលាញ់ទាំងពីរនាក់នេះ។

អូនតូច Poter & Peter កូនភ្លោះប្រុស-តាមរយៈការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងមេជីវិតញី ICSI

គួរអោយសែនស្រលាញ់ណាស់ ឥឡូវនេះអូនតូចមានអាយុ10ខែហើយប្រកបដោយសុខភាពល្អមាំមួន។